ព្រះត្រៃបិដក ភាគ ១០៧

សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៨២៧] បច្ចុប្បន្នា​រម្ម​ណធម៌​ជាកុសល ជា​បច្ច័យ​នៃ​បច្ចុប្បន្នា​រម្ម​ណធម៌​ជាកុសល ដោយហេតុ​ប្ប​ច្ច័​យ។ បច្ចុប្បន្នា​រម្ម​ណធម៌​ជាអកុសល ជា​បច្ច័យ​នៃ​បច្ចុប្បន្នា​រម្ម​ណធម៌​ជាអកុសល ដោយហេតុ​ប្ប​ច្ច័​យ។ បច្ចុប្បន្នា​រម្ម​ណធម៌​ជា​អព្យាកតៈ ជា​បច្ច័យ​នៃ​បច្ចុប្បន្នា​រម្ម​ណធម៌​ជា​អព្យាកតៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៨២៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ​យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ កុសល​ត្តិ​កអតី​តា​រម្ម​ណត្តិ​កៈ។


កុសល​ត្តិ​កអជ្ឈត្ត​ត្តិ​កៈ


 [៨២៩] អជ្ឈត្ត​ធម៌ (ធម៌​ខាងក្នុង) ជាកុសល អាស្រ័យ​នូវ​អជ្ឈត្ត​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អជ្ឈត្ត​ធម៌​ជាអកុសល អាស្រ័យ​នូវ​អជ្ឈត្ត​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637832308207526285
ទៅកាន់ទំព័រ៖