ព្រះត្រៃបិដក ភាគ ១០៧

អជ្ឈត្ត​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​អជ្ឈត្ត​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៣០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនេះ​ផង​ចុះ។
 [៨៣១] អជ្ឈត្ត​ធម៌​ជាកុសល ជា​បច្ច័យ​នៃ​អជ្ឈត្ត​ធម៌​ជាកុសល ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អជ្ឈត្ត​ធម៌​ជាអកុសល ជា​បច្ច័យ​នៃ​អជ្ឈត្ត​ធម៌​ជាអកុសល ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អជ្ឈត្ត​ធម៌​ជា​អព្យាកតៈ ជា​បច្ច័យ​នៃ​អជ្ឈត្ត​ធម៌​ជា​អព្យាកតៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៨៣២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
 [៨៣៣] ធម៌​ខាងក្រៅ​ជាកុសល អាស្រ័យ​នូវ​ធម៌​ខាងក្រៅ​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637832308485536648
ទៅកាន់ទំព័រ៖