ព្រះត្រៃបិដក ភាគ ១០៧
ធម៌ខាងក្រៅជាអកុសល អាស្រ័យនូវធម៌ខាងក្រៅជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ខាងក្រៅជាអព្យាកតៈ អាស្រ័យនូវធម៌ខាងក្រៅជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៨៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៨៣៥] ធម៌ខាងក្រៅជាកុសល ជាបច្ច័យនៃធម៌ខាងក្រៅជាកុសល ដោយហេតុប្បច្ច័យ មានវារៈ៣។ ធម៌ខាងក្រៅជាអកុសល ជាបច្ច័យនៃធម៌ខាងក្រៅជាអកុសល ដោយហេតុប្បច្ច័យ មានវារៈ៣។ ធម៌ខាងក្រៅជាអព្យាកតៈ ជាបច្ច័យនៃធម៌ខាងក្រៅជាអព្យាកតៈ ដោយហេតុប្បច្ច័យ។
[៨៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ កុសលត្តិកអជ្ឈត្តត្តិកៈ។
ID: 637832308866590550
ទៅកាន់ទំព័រ៖