ព្រះត្រៃបិដក ភាគ ១០៧

សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៨៤៣] អនិទស្សន​អប្បដិឃ​ធម៌ (ធម៌​មិន​មានការ​ឃើញ ទាំង​មិន​មានការ​ប៉ះពាល់) ជាកុសល អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អនិទស្សន​អប្បដិឃ​ធម៌ ជា​អព្យាកតៈ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អនិទស្សន​អប្បដិឃ​ធម៌ ជាកុសល​ក្តី អនិទស្សន​អប្បដិឃ​ធម៌ ជា​អព្យាកតៈ​ក្តី អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អនិទស្សន​អប្បដិឃ​ធម៌ ជាអកុសល អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អនិទស្សន​អប្បដិឃ​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌ ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៤៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ កុសល​ត្តិ​កស​និទស្សន​ត្តិ​កៈ។

ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 637832309540280707
ទៅកាន់ទំព័រ៖