ព្រះត្រៃបិដក ភាគ ១០៧
ហេតុធម៌មានមគ្គជាអធិបតិ អាស្រ័យនូវហេតុធម៌ មានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។ ហេតុធម៌មានមគ្គជាអារម្មណ៍ អាស្រ័យនូវហេតុធម៌ មានមគ្គជាអារម្មណ៍ផង នូវហេតុធម៌មានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣ ហេតុធម៌មានមគ្គជាហេតុ អាស្រ័យនូវហេតុធម៌មានមគ្គជាហេតុផង នូវហេតុធម៌មានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។
[៨៥] ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១៧។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៨៦] ហេតុធម៌មានមគ្គជាអារម្មណ៍ ជាបច្ច័យនៃហេតុធម៌មានមគ្គជាអារម្មណ៍ ដោយហេតុប្បច្ច័យ មានវារៈ៣។ ហេតុធម៌មានមគ្គជាហេតុ ជាបច្ច័យនៃហេតុធម៌មានមគ្គជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។ ហេតុធម៌មានមគ្គជាអធិបតិ ជាបច្ច័យនៃហេតុធម៌ មានមគ្គជាអធិបតិ ដោយហេតុប្បច្ច័យ មានវារៈ៥។ ហេតុធម៌មានមគ្គជាអារម្មណ៍ក្តី ហេតុធម៌មានមគ្គជាអធិបតិក្តី
ID: 637832215298863087
ទៅកាន់ទំព័រ៖