ព្រះត្រៃបិដក ភាគ ១០៧
[៨៤៩] ធម៌ជាអកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ជាអកុសលប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ជាអកុសល ប្រកបដោយវេទនាមិនមែនជាទុក្ខមិនមែនជាសុខ អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយវេទនាមិនមែនជាទុក្ខមិនមែនជាសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៨៥១] ធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ជាអព្យាកតៈ ប្រកបដោយវេទនាមិនមែនជាទុក្ខមិនមែនជាសុខ អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយវេទនាមិនមែនជាទុក្ខមិនមែនជាសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៥២] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ចប់ វេទនាត្តិកកុសលត្តិកៈ។
ID: 637832310218983270
ទៅកាន់ទំព័រ៖