ព្រះត្រៃបិដក ភាគ ១០៧
វិបាកត្តិកកុសលត្តិកៈ
[៨៥៣] ធម៌មានវិបាកធម៌ជាប្រក្រតី ជាកុសល អាស្រ័យនូវធម៌មានវិបាកធម៌ជាប្រក្រតី ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
[៨៥៥] ធម៌មានវិបាកធម៌ជាប្រក្រតី ជាអកុសល អាស្រ័យនូវធម៌មានវិបាកធម៌ជាប្រក្រតីជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១។
[៨៥៧] វិបាកធម៌ជាអព្យាកតៈ អាស្រ័យនូវវិបាកធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាវិបាក និងមិនមែនមានវិបាកធម៌ជាប្រក្រតី ជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាវិបាក និងមិនមែនមានវិបាកធម៌ជាប្រក្រតី ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ វិបាកធម៌ជាអព្យាកតៈ អាស្រ័យនូវធម៌ជាវិបាក ជាអព្យាកតៈផង មិនមែនជាវិបាក និងមិនមែនមានវិបាកធម៌ជាប្រក្រតី ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832310543988188
ទៅកាន់ទំព័រ៖