ព្រះត្រៃបិដក ភាគ ១០៧
[៨៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ វិបាកត្តិកកុសលត្តិកៈ។
ឧបាទិន្នត្តិកកុសលត្តិកៈ
[៨៥៩] អនុបាទិន្នុបាទានិយធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ និងជាប្រយោជន៍ដល់ឧបាទាន) ជាកុសល អាស្រ័យនូវអនុបាទិន្នុបាទានិយធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៨៦០] អនុទិន្នុបាទានិយធម៌ ជាអកុសល អាស្រ័យនូវអនុបាទិន្នុបាទានិយធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៨៦១] ឧបាទិន្នុបាទានិយធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ និងជាប្រយោជន៍ដល់ឧបាទាន) ជាអព្យាកតៈ អាស្រ័យនូវឧបាទិន្នុបាទានិយធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អនុបាទិន្នុបាទានិយធម៌ ជាអព្យាកតៈ អាស្រ័យនូវអនុបាទិន្នុបាទានិយធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
ID: 637832310876802246
ទៅកាន់ទំព័រ៖