ព្រះត្រៃបិដក ភាគ ១០៧

អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ (ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ និង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន) ជា​អព្យាកតៈ អាស្រ័យ​នូវ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៦២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ឧបា​ទិន្ន​ត្តិ​កកុសល​ត្តិ​កៈ។


សង្កិ​លិ​ដ្ឋ​ត្តិ​កកុសល​ត្តិ​កៈ


 [៨៦៣] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ (ធម៌​ដែល​មិន​សៅហ្មង តែ​ប្រកបដោយ​សេចក្តី​សៅហ្មង) ជាកុសល អាស្រ័យ​នូវ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ (ធម៌​ដែល​មិន​សៅហ្មង​ទាំ ងមិន​ប្រកបដោយ​សេចក្តី​សៅហ្មង) ជាកុសល អាស្រ័យ​នូវ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។
 [៨៦៤] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ (ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង) ជាអកុសល អាស្រ័យ​នូវ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637832311183728036
ទៅកាន់ទំព័រ៖