ព្រះត្រៃបិដក ភាគ ១០៧
[៨៦៥] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាអព្យាកតៈ អាស្រ័យនូវអសង្កិលិដ្ឋសង្កិលេសិកធម៌ ជាអព្យាតកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។
ចប់ សង្កិលិដ្ឋត្តិកកុសលត្តិកៈ។
វិតក្កត្តិកកុសលត្តិកៈ
[៨៦៦] ធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាកុសល មិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យនូវធម៌ជាកុសល មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៤។ ធម៌ជាកុសល មិនមានវិតក្កៈ ទាំងមិនមានវិចារៈ អាស្រ័យនូវធម៌ជាកុសល មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ១១។
[៨៦៨] ធម៌ជាអកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ជាអកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង
ID: 637832311502443279
ទៅកាន់ទំព័រ៖