ព្រះត្រៃបិដក ភាគ ១០៧
[៨៧២] ធម៌ជាអកុសល ប្រកបដោយបីតិ អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាអកុសល ប្រកបដោយសុខ អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាអកុសល ប្រកបដោយឧបេក្ខា អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១០។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៨៧៣] ធម៌ជាអព្យាកតៈ ប្រកបដោយបីតិ អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាអព្យាកតៈ ប្រកបដោយសុខ អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាអព្យាកតៈ ប្រកបដោយឧបេក្ខា អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១០។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ បីតិត្តិកកុសលត្តិកៈ។
ID: 637832312093395313
ទៅកាន់ទំព័រ៖