ព្រះត្រៃបិដក ភាគ ១០៧
ទស្សនេនបហាតព្វហេតុកត្តិកកុសលត្តិកៈ
[៨៧៧] ធម៌ជាកុសល មានហេតុដែលមិនមែនត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា អាស្រ័យនូវធម៌ជាកុសល មានហេតុដែលមិនមែនត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៨៧៨] ធម៌ជាអកុសល មានហេតុដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌ជាអកុសល មានហេតុដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ជាអកុសល មានហេតុដែលត្រូវលះដោយភាវនា អាស្រ័យនូវធម៌ជាអកុសល មានហេតុដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៦។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៨៧៩] ធម៌ជាអព្យាកតៈ មានហេតុដែលមិនមែនត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា អាស្រ័យនូវធម៌ជាអព្យាកតៈ មានហេតុដែលមិនមែនត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ មានវារៈ១ គ្រប់បច្ច័យទាំងអស់។
ចប់ ទស្សនេនបហាតព្វហេតុកត្តិកកុសលត្តិកៈ។
ID: 637832312678820466
ទៅកាន់ទំព័រ៖