ព្រះត្រៃបិដក ភាគ ១០៧

ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​មគ្គ​ជា​អារម្មណ៍ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ហេតុ​ធម៌​មាន​មគ្គ​ជាហេតុ​ក្តី ហេតុ​ធម៌​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​មគ្គ​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៧] ហេតុ​ធម៌​មាន​មគ្គ​ជាហេតុ ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អារម្មណ​ប្ប​ច្ច័​យ ហេតុ​ធម៌​មាន​មគ្គ​ជាហេតុ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​មគ្គ​ជា​អធិបតិ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ ហេតុ​ធម៌​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​មគ្គ​ជា​អធិបតិ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ ហេតុ​ធម៌​មាន​មគ្គ​ជាហេតុ​ក្តី ហេតុ​ធម៌​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៨] ហេតុ​ធម៌​មាន​មគ្គ​អារម្មណ៍ ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។ ហេតុ​ធម៌​មាន​មគ្គ​ជាហេតុ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​មគ្គ​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥។ ហេតុ​ធម៌​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​មគ្គ​ជា​អធិបតិ ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637832215512592167
ទៅកាន់ទំព័រ៖