ព្រះត្រៃបិដក ភាគ ១០៧
អាចយគាមិត្តិកកុសលត្តិកៈ
[៨៨០] ធម៌ជាកុសល ដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌ជាកុសល ដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ជាកុសល មិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌ជាកុសល មិនដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៨៨១] ធម៌ជាអកុសល ដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌ជាអកុសល ដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១ គ្រប់បច្ច័យទាំងអស់។
[៨៨២] ធម៌ជាអព្យាកតៈ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌ជាអព្យាកតៈ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១ គ្រប់បច្ច័យទាំងអស់។
ចប់ អាចយគាមិត្តិកកុសលត្តិកៈ។
សេក្ខត្តិកកុសលត្តិកៈ
[៨៨៣] សេក្ខធម៌ (ធម៌ជារបស់សេក្ខបុគ្គល) ជាកុសល អាស្រ័យនូវសេក្ខធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832313035523209
ទៅកាន់ទំព័រ៖