ព្រះត្រៃបិដក ភាគ ១០៧

 [៨៩០] អកុសលធម៌ ជា​បរិត្តា​រម្ម​ណ៍ អាស្រ័យ​នូវ​អកុសលធម៌ ជា​បរិត្តា​រម្ម​ណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌ ជា​មហ​គ្គ​តា​រម្ម​ណ៍ អាស្រ័យ​នូវ​អកុសលធម៌ ជា​មហ​គ្គ​តា​រម្ម​ណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៨៩១] អព្យាកតធម៌ ជា​បរិត្តា​រម្ម​ណ៍ អាស្រ័យ​នូវ​អព្យាកតធម៌ ជា​បរិត្តា​រម្ម​ណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ជា​មហ​គ្គ​តា​រម្ម​ណ៍ អាស្រ័យ​នូវ​អព្យាកតធម៌ ជា​មហ​គ្គ​តា​រម្ម​ណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ជា​អប្បមា​ណា​រម្ម​ណ៍ អាស្រ័យ​នូវ​អព្យាកតធម៌ ជា​អប្បមា​ណា​រម្ម​ណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ៣។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ បរិត្តា​រម្ម​ណត្តិ​កកុសល​ត្តិ​កៈ។


ហីន​ត្តិ​កកុសល​ត្តិ​កៈ


 [៨៩២] កុសលធម៌​ជា​កណ្តាល អាស្រ័យ​នូវ​កុសលធម៌​ជា​កណ្តាល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​ដ៏​ឧត្តម អាស្រ័យ​នូវ​កុសលធម៌​ដ៏​ឧត្តម ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637832313902393276
ទៅកាន់ទំព័រ៖