ព្រះត្រៃបិដក ភាគ ១០៧
[៨៩៣] អកុសលធម៌ដ៏ថោកទាប អាស្រ័យនូវអកុសលធម៌ដ៏ថោកទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១ គ្រប់បច្ច័យទាំងអស់។
[៨៩៤] អព្យាកតធម៌ ជាកណ្តាល អាស្រ័យនូវអព្យាកតធម៌ជាកណ្តាល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ដ៏ឧត្តម អាស្រ័យនូវអព្យាកតធម៌ដ៏ឧត្តម ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ៥។ សេចក្តីពិស្តារ មានគ្រប់បច្ច័យ។
ចប់ ហីនត្តិកកុសលត្តិក។
មិច្ឆត្តត្តិកកុសលត្តិកៈ
[៨៩៥] កុសលធម៌មានសភាពត្រូវ និងទៀង អាស្រ័យនូវកុសលធម៌មានសភាពត្រូវ និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌មិនទៀង អាស្រ័យនូវកុសលធម៌មិនទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ២។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៨៩៦] អកុសលធម៌មានសភាពខុស និងទៀង អាស្រ័យ
ID: 637832314207058798
ទៅកាន់ទំព័រ៖