ព្រះត្រៃបិដក ភាគ ១០៧
[៩០៤] អកុសលធម៌ជាបច្ចុប្បន្ន ជាបច្ច័យនៃអកុសលធម៌ជាបច្ចុប្បន្ន ដោយហេតុប្បច្ច័យ មានវារៈ១។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៩០៥] អព្យាកតធម៌ជាបច្ចុប្បន្ន ជាបច្ច័យនៃអព្យាកតធម៌ជាបច្ចុប្បន្ន ដោយហេតុប្បច្ច័យ មានវារៈ១។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ អតីតត្តិកកុសលត្តិកៈ។
អតីតារម្មណត្តិកកុសលត្តិកៈ
[៩០៦] កុសលធម៌មានអារម្មណ៍ជាអតីតៈ អាស្រ័យនូវកុសលធម៌ មានអារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ មានអារម្មណ៍ជាអនាគត អាស្រ័យនូវកុសលធម៌ មានអារម្មណ៍ជាអតនាគត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ មានអារម្មណ៍ជាបច្ចុប្បន្នអាស្រ័យនូវកុសលធម៌ មានអារម្មណ៍ជាបច្ចុប្បន្ន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៩០៧] អកុសលធម៌ មានអារម្មណ៍ជាអតីត អាស្រ័យនូវអកុសលធម៌ មានអារម្មណ៍ជាអតីតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832315248686228
ទៅកាន់ទំព័រ៖