ព្រះត្រៃបិដក ភាគ ១០៧

អកុសលធម៌ មាន​អារម្មណ៍​ជា​អនាគត អាស្រ័យ​នូវ​អកុសលធម៌ មាន​អារម្មណ៍​ជា​អនាគត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌ មាន​អារម្មណ៍​ជា​បច្ចុប្បន្ន អាស្រ័យ​នូវ​អកុសលធម៌ មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៩០៨] អព្យាកតធម៌​មាន​អារម្មណ៍​ជា​អតីត អាស្រ័យ​នូវ​អព្យាកតធម៌ មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មាន​អារម្មណ៍​ជា​អនាគត អាស្រ័យ​នូវ​អព្យាកតធម៌ មាន​អារម្មណ៍​ជា​អនាគត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ មាន​អារម្មណ៍​ជា​បច្ចុប្បន្ន អាស្រ័យ​នូវ​អព្យាកតធម៌ មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ អតី​តា​រម្ម​ណត្តិ​កកុសល​ត្តិ​កៈ។


អជ្ឈត្ត​ត្តិ​កកុសល​ត្តិ​កៈ


 [៩០៩] កុសលធម៌​ខាងក្នុង អាស្រ័យ​នូវ​កុសលធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​ខាងក្រៅ អាស្រ័យ​នូវ​កុសលធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 637832315582115258
ទៅកាន់ទំព័រ៖