ព្រះត្រៃបិដក ភាគ ១០៧

 [៩១០] អកុសលធម៌​ខាងក្នុង អាស្រ័យ​នូវ​អកុសលធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ខាងក្រៅ អាស្រ័យ​នូវ​អកុសលធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៩១១] អព្យាកតធម៌​ខាងក្នុង អាស្រ័យ​នូវ​អព្យាកតធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ខាងក្រៅ អាស្រ័យ​នូវ​អព្យាកតធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ អជ្ឈត្ត​ត្តិ​កកុសល​ត្តិ​ក។


អជ្ឈ​ត្តា​រម្ម​ណត្តិ​កកុសល​ត្តិ​កៈ


 [៩១២] កុសលធម៌​មាន​អារម្មណ៍​ខាងក្នុង អាស្រ័យ​នូវ​កុសលធម៌​មាន​អារម្មណ៍​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៩១៣] អកុសលធម៌​មាន​អារម្មណ៍​ខាងក្នុង អាស្រ័យ​នូវ​អកុសលធម៌​មាន​អារម្មណ៍​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637832315895623942
ទៅកាន់ទំព័រ៖