ព្រះត្រៃបិដក ភាគ ១០៧
[៩១៤] អព្យាកតធម៌មានអារម្មណ៍ខាងក្នុង អាស្រ័យនូវអព្យាកតធម៌មានអារម្មណ៍ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ អជ្ឈត្តារម្មណត្តិកកុសលត្តិកៈ។
សនិទស្សនត្តិកកុសលត្តិកៈ
[៩១៥] កុសលធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវកុសលធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១ គ្រប់បច្ច័យទាំងអស់។
[៩១៦] អកុសលធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវអកុសលធម៌ មិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១ គ្រប់បច្ច័យទាំងអស់។
[៩១៧] អព្យាកតធម៌ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវអព្យាកតធម៌ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១ អព្យាកតធម៌ ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ អាស្រ័យនូវអព្យាកតធម៌ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២
ID: 637832316278988723
ទៅកាន់ទំព័រ៖