ព្រះត្រៃបិដក ភាគ ១០៧
អព្យាកតធម៌ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ អាស្រ័យនូវអព្យាកតធម៌ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣ អព្យាកតធម៌ ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ក្តី អព្យាកតធម៌ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក្តី អាស្រ័យនូវអព្យាកតធម៌ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៤ អព្យាកតធម៌ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ក្តី អព្យាកតធម៌ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក្តី អាស្រ័យនូវអព្យាកតធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥ អព្យាកតធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ក្តី អព្យាកតធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ក្តី អាស្រ័យនូវអព្យាកតធម៌ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៦
ID: 637832316445219375
ទៅកាន់ទំព័រ៖