ព្រះត្រៃបិដក ភាគ ១០៧
អព្យាកតធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ក្តី អព្យាកតធម៌ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ក្តី អព្យាកតធម៌ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ក្តី អាស្រ័យនូវអព្យាកតធម៌ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។ អព្យាកតធម៌ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវអព្យាកតធម៌ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។ អព្យាកតធម៌ ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ អាស្រ័យនូវអព្យាកតធម៌ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ផង នូវអព្យាកតធម៌ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។
[៩១៨] ក្នុងហេតុប្បច្ច័យ មានវារៈ២១ ក្នុងអវិគតប្បច្ច័យ មានវារៈ២១។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ សនិទស្សនត្តិកកុសលត្តិកៈ។
ចប់ អនុលោមត្តិកត្តិកប្បដ្ឋាន
ID: 637832316701237367
ទៅកាន់ទំព័រ៖