ព្រះត្រៃបិដក ភាគ ១០៧

ធម៌​មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៩២៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 637832317732815063
ទៅកាន់ទំព័រ៖