ព្រះត្រៃបិដក ភាគ ១០៧

ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ មិន​មានហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ មិន​មានហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ មិន​មានហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ មិន​មានហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៩៣២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៤។
បញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ​យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ ហេតុ​ទុក​សហេតុក​ទុ​កៈ។


ហេតុ​ទុក​ហេតុ​សម្បយុត្ត​ទុ​កៈ


 [៩៣៣] ធម៌​ជាហេតុ ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាហេតុ ប្រកបដោយ​ហេតុ​ក្តី មិនមែន​ជាហេតុ ប្រកបដោយ​ហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ប្រកបដោយ​ហេតុ
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637832318279121808
ទៅកាន់ទំព័រ៖