ព្រះត្រៃបិដក ភាគ ១០៧
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាហេតុ ប្រកបដោយហេតុ អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយហេតុផង មិនមែនជាហេតុ ប្រកបដោយហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៩៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៩៣៥] ធម៌ជាហេតុ ប្រកបដោយហេតុ ជាបច្ច័យនៃធម៌ជាហេតុ ប្រកបដោយហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៩៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ឯបញ្ហាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
[៩៣៧] ធម៌មិនមែនជាហេតុ បា្រសចាកហេតុ អាស្រ័យនូវធម៌ជាហេតុ បា្រសចាកហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាហេតុ បា្រសចាកហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ បា្រសចាកហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាហេតុ បា្រសចាកហេតុ អាស្រ័យនូវធម៌ជាហេតុ បា្រសចាកហេតុផង មិនមែនជាហេតុ បា្រសចាកហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832318549620750
ទៅកាន់ទំព័រ៖