ព្រះត្រៃបិដក ភាគ ១០៧

 [៩៣] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (មគ្គា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ផង​ចុះ។
 [៩៤] នហេតុ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ អា​ស្រ័យ​នូវ​នហេតុ​ធម៌ មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ នហេតុ​ធម៌ មាន​មគ្គ​ជា​អធិបតិ អា​ស្រ័យ​នូវ​នហេតុ​ធម៌ មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ នហេតុ​ធម៌ មាន​មគ្គ​ជា​អារម្មណ៍​ក្តី នហេតុ​ធម៌ មាន​មគ្គ​ជា​អធិបតិ​ក្តី អា​ស្រ័យ​នូវ​នហេតុ​ធម៌ មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នហេតុ​ធម៌ មាន​មគ្គ​ជាហេតុ អា​ស្រ័យ​នូវ​នហេតុ​ធម៌ មាន​មគ្គ​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ នហេតុ​ធម៌ មាន​មគ្គ​ជា​អធិបតិ អា​ស្រ័យ​នូវ​នហេតុ​ធម៌ មាន​មគ្គ​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ នហេតុ​ធម៌​មាន​មគ្គ​ជាហេតុ​ក្តី នហេតុ​ធម៌​មាន​មគ្គ​ជា​អធិបតិ​ក្តី អា​ស្រ័យ​នូវ​នហេតុ​ធម៌ មាន​មគ្គ​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នហេតុ​ធម៌ មាន​មគ្គ​ជា​អធិបតិ អា​ស្រ័យ​នូវ​នហេតុ​ធម៌ មាន​មគ្គ​ជា​អធិបតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ នហេតុ​ធម៌ មាន​មគ្គ​ជា​អារម្មណ៍ អា​ស្រ័យ​នូវ​នហេតុ​ធម៌ មាន​មគ្គ​ជា​អធិបតិ
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637832215996171553
ទៅកាន់ទំព័រ៖