ព្រះត្រៃបិដក ភាគ ១០៧
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ ហេតុទុកសប្បដិឃទុកៈ។
ហេតុទុករូបីទុកៈ
[៩៥៨] ធម៌មិនមែនជាហេតុ មានរូប អាស្រ័យនូវធម៌មិនមែនជាហេតុ មានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១ គ្រប់បច្ច័យទាំងអស់។
[៩៥៩] ធម៌ជាហេតុ មិនមានរូប អាស្រ័យនូវធម៌ជាហេតុ មិនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ មិនមានរូប អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាហេតុ មិនមានរូប អាស្រ័យនូវធម៌ជាហេតុ មិនមានរូបផង មិនមែនជាហេតុ មិនមានរូបផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៩៦០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ ហេតុទុករូបីទុកៈ។
ID: 637832331247942536
ទៅកាន់ទំព័រ៖