[៩៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ហាវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។
ចប់ ហេតុទុកលោកិយទុកៈ។
ហេតុទុកកេនចិវិញ្ញេយ្យទុកៈ
[៩៦៥] កេនចិវិញ្ញេយ្យធម៌ (ធម៌ដែលបុគ្គលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ) ជាហេតុ អាស្រ័យនូវកេនចិវិញ្ញេយ្យធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៩៦៧] កេនចិនវិញ្ញេយ្យធម៌ជាហេតុ អាស្រ័យនូវកេនចិនវិញ្ញេយ្យធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកកេនចិវិញ្ញេយ្យទុកៈ។