ព្រះត្រៃបិដក ភាគ ១០៧

ហេតុ​ទុក​អាសវ​ទុ​កៈ


 [៩៦៩] ធម៌​ជាហេតុ ជា​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ ជា​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជាហេតុ ជា​អាសវៈ​ក្តី មិនមែន​ជាហេតុ ជា​អាសវៈ​ក្តី អាស្រ័យ​នូវ​ធម៌​ជាហេតុ ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​អាសវៈ អាស្រ័យ​នូវ​ធម៌ មិនមែន​ជាហេតុ ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាហេតុ ជា​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ជា​អាសវៈ​ផង មិនមែន​ជាហេតុ ជា​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៧០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៩៧១] ធម៌​ជាហេតុ មិនមែន​អាសវៈ អាស្រ័យ​ធម៌​ជាហេតុ មិនមែន​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ មិនមែន​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637832332305323549
ទៅកាន់ទំព័រ៖