ព្រះត្រៃបិដក ភាគ ១០៧

 [៩៨៣] ធម៌​ជាហេតុ ប្រកបដោយ​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រកបដោយ​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៨៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុក​អាសវ​អាសវ​សម្បយុត្ត​ទុ​កៈ។


ហេតុ​ទុក​អាសវ​វិប្បយុត្ត​សា​សវ​ទុ​កៈ


 [៩៨៥] ធម៌​ជាហេតុ បា្រស​ចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ បា្រស​ចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៨៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៩៨៧] ធម៌​ជាហេតុ បា្រស​ចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ បា្រស​ចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៨៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុក​អាសវ​វិប្បយុត្ត​សា​សវ​ទុ​កៈ។

ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637832333564715203
ទៅកាន់ទំព័រ៖