ព្រះត្រៃបិដក ភាគ ១០៧

ហេតុ​ទុក​ឆគោ​ច្ឆ​កទុ​កៈ


 [៩៨៩] អាស្រ័យ​នូវ​សំយោជន​ធម៌​ជាហេតុ​…។ អាស្រ័យ​នូវ​គន្ថ​ធម៌ ជាហេតុ​…។ ជា​ឱយៈ ជាហេតុ​…។ ជា​យោ​គៈ ជាហេតុ​…។ អាស្រ័យ​នូវ​នីវរណធម៌ ជាហេតុ​…។ នោប​រា​មាស​ធម៌​ជាហេតុ អាស្រ័យ​នូវ​នោប​រា​មាស​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៩០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មា​វារៈ៩។ គោ​ច្ឆ​កៈ​ក្នុង​បច្ច័យ​ទាំងពួង បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ចុះ។

ចប់ ហេតុ​ទុក​ឆគោ​ច្ឆ​កទុ​កៈ។


ហេតុ​ទុក​សា​រម្ម​ណទុ​កៈ


 [៩៩១] សា​រម្ម​ណធម៌ (ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍) ជាហេតុ អាស្រ័យ​នូវ​សា​រម្ម​ណធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ សា​រម្ម​ណធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​សា​រម្ម​ណធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ សា​រម្ម​ណធម៌​ជាហេតុ អាស្រ័យ​នូវ​សា​រម្ម​ណធម៌ ជាហេតុ​ផង នូវ​សា​រម្ម​ណធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩៩២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637832333973116723
ទៅកាន់ទំព័រ៖