ព្រះត្រៃបិដក ភាគ ១០៧

 [៩៩៣] អនា​រម្ម​ណធម៌ (ធម៌​មិន​មាន​អារម្មណ៍) មិនមែន​ហេតុ អាស្រ័យ​នូវ​អនា​រម្ម​ណធម៌​មិនមែន​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។

ចប់ ហេតុ​ទុក​សា​រម្ម​ណទុ​កៈ។


ហេតុ​ទុកចិត្ត​ទុ​កៈ


 [៩៩៤] នោ​ចិត្តធម៌ (ធម៌​មិនមែន​ចិត្ត) ជាហេតុ អា​ស្រ័យ​នូវ​នោ​ចិត្តធម៌ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុកចិត្ត​ទុ​កៈ។


ហេតុ​ទុក​ចេតសិក​ទុ​កៈ


 [៩៩៦] ចេតសិក​ធម៌​ជាហេតុ អាស្រ័យ​នូវ​ចេតសិក​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៩៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៩៩៨] អចេតសិក​ធម៌ មិនមែន​ជាហេតុ អាស្រ័យ​នូវ​អចេតសិក​ធម៌ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុក​ចេតសិក​ទុ​កៈ។

ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637832334473866051
ទៅកាន់ទំព័រ៖