ហេតុទុកចិត្តសម្បយុត្តទុកៈ
[៩៩៩] ចិត្តសម្បយុត្តធម៌ (ធម៌ប្រកបដោយចិត្ត) ជាហេតុ អាស្រ័យនូវចិត្តសម្បយុត្តធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០០០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[១០០១] ចិត្តវិប្បយុត្តធម៌ (ធម៌ប្រាសចាកចិត្ត) មិនមែនជាហេតុ អាស្រ័យនូវចិត្តវិប្បយុត្តធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១ គ្រប់បច្ច័យទាំងអស់។
ចប់ ហេតុកចិត្តសម្បយុត្តទុកៈ។
ហេតុកចិត្តសំសដ្ឋទុកៈ
[១០០២] ចិត្តសំសដ្ឋធម៌ (ធម៌ច្រឡូកច្រឡំដោយចិត្ត) ជាហេតុ អាស្រ័យនូវចិត្តសំសដ្ឋធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[១០០៤] ចិត្តវិសំសដ្ឋធម៌ (ធម៌ប្រាសចាកការច្រឡូកច្រឡំដោយចិត្ត) មិនមែនជាហេតុ អាស្រ័យនូវចិត្តវិសំសដ្ឋធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១ គ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកចិត្តសំសដ្ឋទុកៈ។