ព្រះត្រៃបិដក ភាគ ១០៧
ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ
[១០១៤] ចិត្តសំសដ្ឋសមុដ្ឋានសហភុធម៌ (ធម៌ច្រឡូកច្រឡំ តាំងឡើង និងកើតឡើងជាមួយនឹងចិត្ត) ជាហេតុ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានសហភុធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៩។
[១០១៥] នោចិត្តសំសដ្ឋសមុដ្ឋានសហភុធម៌ (ធម៌មិនមែនច្រឡូកច្រឡំ តាំងឡើង និងកើតឡើងជាមួយនឹងចិត្ត) មិនមែនជាហេតុ អាស្រ័យនូវនោចិត្តសំសដ្ឋសមុដ្ឋានសហភុធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៩។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ។
ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ
[១០១៦] ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិធម៌ (ធម៌ច្រឡូកច្រឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត) ជាហេតុ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៩។
ID: 637832336036971577
ទៅកាន់ទំព័រ៖