ព្រះត្រៃបិដក ភាគ ១០៧
[៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ១៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។
[៩៦] នហេតុធម៌ មានមគ្គជាអារម្មណ៍ អាស្រ័យនូវនហេតុធម៌ មានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៩៧] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១៧។
[៩៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៧ ព្រោះហេតុប្បច្ច័យ។
[៩៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[១០០] នហេតុធម៌មានមគ្គជាហេតុ ជាបច្ច័យនៃនហេតុធម៌មានមគ្គជាអារម្មណ៍ ដោយអារម្មណប្បច្ច័យ នហេតុធម៌មានមគ្គជាហេតុ ជាបច្ច័យនៃនហេតុធម៌មានមគ្គជាអធិបតិ ដោយអារម្មណប្បច្ច័យ នហេតុធម៌មានមគ្គជាហេតុ ជាបច្ច័យនៃនហេតុធម៌ មានមគ្គជាអារម្មណ៍ផង នៃនហេតុធម៌មានមគ្គជាអធិបតិផង ដោយអារម្មណប្បច្ច័យ មានវារៈ៣។
ID: 637832216529122639
ទៅកាន់ទំព័រ៖