ព្រះត្រៃបិដក ភាគ ១០៧

ហេតុ​ទុក​បិដ្ឋិ​ទុ​កៈ


 [១០២៨] ធម៌​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ ធម៌​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ​ជាហេតុ អាស្រ័យ​នូវ​ធម៌​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១០២៩] ធម៌​ដែល​ត្រូវ​លះ​ដោយ​ភាវនា​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ភាវនា​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ ធម៌​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១០៣០] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ ធម៌​ដែល​មានហេតុ​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​មានហេតុ​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១០៣១] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ជាហេតុ អាស្រ័យ​នូវ​ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ជាហេតុ
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 637832337308607864
ទៅកាន់ទំព័រ៖