ព្រះត្រៃបិដក ភាគ ១០៧
[១០៥០] ធម៌មិនមានរូប ជាហេតុ អាស្រ័យនូវធម៌មិនមានរូប ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មានរូបមិនមែនជាហេតុ អាស្រ័យនូវធម៌មានរូប មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៩។
[១០៥១] ធម៌ជាលោកិយ ជាហេតុ អាស្រ័យនូវធម៌ជាលោកិយ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាលោកុត្តរៈ ជាហេតុ អាស្រ័យនូវធម៌ ជាលោកុត្តរៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ ធម៌ជាលោកិយ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាលោកិយ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាលោកុត្តរៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ ជាលោកុត្តរៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។
[១០៥២] អាស្រ័យនូវធម៌ ដែលបុគ្គលគប្បីដឹងដោយវិញ្ញាណណានីមួយ ជាហេតុ … អាស្រ័យនូវធម៌ ដែលបុគ្គលមិនគប្បីដឹងដោយវិញ្ញាណណានីមួយ ជាហេតុ…។ អាស្រ័យនូវធម៌ ដែលបុគ្គលគប្បីដឹងដោយវិញ្ញាណណានីមួយ មិនមែនជាហេតុ … អាស្រ័យនូវធម៌ ដែលបុគ្គលមិនគប្បីដឹងដោយវិញ្ញាណណានីមួយ មិនមែនជាហេតុ…។
ចប់ ចូឡន្តរទុកហេតុទុកៈ។
ID: 637832339230838280
ទៅកាន់ទំព័រ៖