ព្រះត្រៃបិដក ភាគ ១០៧

នហេតុ​ធម៌​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​នហេតុ​ធម៌ មាន​មគ្គ​ជា​អធិបតិ ដោយ​អារម្មណ​ប្ប​ច្ច័​យ នហេតុ​ធម៌ មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​នហេតុ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អារម្មណ​ប្ប​ច្ច័​យ នហេតុ​ធម៌ មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​នហេតុ​ធម៌ មាន​មគ្គ​ជា​អារម្មណ៍​ផង នៃ​នហេតុ​ធម៌ មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ នហេតុ​ធម៌ មាន​មគ្គ​ជាហេតុ​ក្តី នហេតុ​ធម៌​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​នហេតុ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១០១] នហេតុ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​នហេតុ​ធម៌ មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។ នហេតុ​ធម៌​មាន​មគ្គ​ជាហេតុ ជា​បច្ច័យ​នៃ​នហេតុ​ធម៌ មាន​មគ្គ​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ នហេតុ​ធម៌ មាន​មគ្គ​ជាហេតុ ជា​បច្ច័យ​នៃ​នហេតុ​ធម៌ មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អធិបតិ​ប្ប​ច្ច័​យ នហេតុ​ធម៌​មាន​មគ្គ​ជាហេតុ ជា​បច្ច័យ​នៃ​នហេតុ​ធម៌ មាន​មគ្គ​ជា​អធិបតិ ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥។ នហេតុ​ធម៌ មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​នហេតុ​ធម៌​មាន​មគ្គ​ជា​អធិបតិ ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637832216757594517
ទៅកាន់ទំព័រ៖