ព្រះត្រៃបិដក ភាគ ១០៧
នហេតុធម៌មានមគ្គជាអារម្មណ៍ក្តី នហេតុធម៌ មានមគ្គជាអធិបតិក្តី ជាបច្ច័យនៃនហេតុធម៌ មានមគ្គជាអារម្មណ៍ ដោយអធិបតិប្បច្ច័យ មានវារៈ៣។ នហេតុធម៌មានមគ្គជាហេតុក្តី នហេតុធម៌មានមគ្គជាអធិបតិក្តី ជាបច្ច័យនៃនហេតុធម៌មានមគ្គជាហេតុ ដោយអធិបតិប្បច្ច័យ មានវារៈ៥។
[១០២] នហេតុធម៌មានមគ្គជាអារម្មណ៍ ជាបច្ច័យនៃនហេតុធម៌មានមគ្គជាអារម្មណ៍ ដោយអនន្តរប្បច្ច័យ នហេតុធម៌មានមគ្គជាអារម្មណ៍ ជាបច្ច័យនៃនហេតុធម៌មានមគ្គជាអធិបតិ ដោយអនន្តរប្បច្ច័យ នហេតុធម៌ មានមគ្គជាអារម្មណ៍ ជាបច្ច័យនៃនហេតុធម៌ មានមគ្គជាអារម្មណ៍ផង នៃនហេតុធម៌មានមគ្គជាអធិបតិផង ដោយអនន្តរប្បច្ច័យ មានវារៈ៣។ នហេតុធម៌ មានមគ្គជាអធិបតិ ជាបច្ច័យនៃនហេតុធម៌ មានមគ្គជាអធិបតិ ដោយអនន្តរប្បច្ច័យ នហេតុធម៌ មានមគ្គជាអធិបតិ ជាបច្ច័យនៃនហេតុធម៌ មានមគ្គជាអារម្មណ៍ ដោយអនន្តរប្បច្ច័យ នហេតុធម៌ មានមគ្គជាអធិបតិ ជាបច្ច័យនៃនហេតុធម៌ មានមគ្គជាអារម្មណ៍ផង នៃនហេតុធម៌ មានមគ្គជាអធិបតិផង ដោយអនន្តរប្បច្ច័យ មានវារៈ៣។
ID: 637832216962749490
ទៅកាន់ទំព័រ៖