ព្រះត្រៃបិដក ភាគ ១០៧
ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២១ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។
[១០៥] ក្នុងនហេតុប្បច្ច័យ មានវារៈ២១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ២១។
[១០៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ព្រោះអារម្មណប្បច្ច័យ។
[១០៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (មគ្គារម្មណត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ។
ចប់ មគ្គារម្មណត្តិកហេតុទុកៈ។
ឧប្បន្នត្តិកហេតុទុកៈ
[១០៨] ហេតុធម៌កើតឡើងហើយ ជាបច្ច័យនៃហេតុធម៌ កើតឡើងហើយ ដោយហេតុប្បច្ច័យ ពួកហេតុកើតឡើងហើយ ជាបច្ច័យនៃពួកសម្បយុត្តកហេតុ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។
[១០៩] ហេតុធម៌មិនកើតឡើងហើយ ជាបច្ច័យនៃហេតុធម៌កើតឡើងហើយ ដោយអារម្មណប្បច្ច័យ ពួកហេតុមិនកើតឡើងហើយ ជាបច្ច័យនៃចេតោបរិយញ្ញាណ ដោយអារម្មណប្បច្ច័យ មានវារៈ២។
ID: 637832217631494750
ទៅកាន់ទំព័រ៖