ព្រះត្រៃបិដក ភាគ ១០៧

 [១១០] ហេតុ​ធម៌​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​កើតឡើង​ហើយ ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។ … ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិបាក​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បេ។ … ជា​បច្ច័យ ដោយ​អវិ​គត​ប្ប​ច្ច័​យ។
 [១១១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
 [១១២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២។
 [១១៣] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៤] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (ឧប្បន្ន​ត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ចុះ។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637832217931497485
ទៅកាន់ទំព័រ៖