ព្រះត្រៃបិដក ភាគ ១០៧
[១១៥] នហេតុធម៌កើតឡើងហើយ ជាបច្ច័យនៃនហេតុធម៌កើតឡើងហើយ ដោយអារម្មណប្បច្ច័យ។ នហេតុធម៌មិនទាន់កើតឡើងហើយ ជាបច្ច័យនៃនហេតុធម៌ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ។ នហេតុធម៌ដែលប្រុងនឹងកើតឡើង ជាបច្ច័យនៃនហេតុធម៌ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ។
[១១៦] នហេតុធម៌កើតឡើងហើយ ជាបច្ច័យនៃនហេតុធម៌កើតឡើងហើយ ដោយអធិបតិប្បច្ច័យ។ នហេតុធម៌មិនទាន់កើតឡើងហើយ ជាបច្ច័យនៃនហេតុធម៌កើតឡើងហើយ ដោយអធិបតិប្បច្ច័យ។ នហេតុធម៌ ដែលប្រុងនឹងកើតឡើង ជាបច្ច័យនៃនហេតុធម៌ដែលកើតឡើងហើយ ដោយអធិបតិប្បច្ច័យ។
[១១៧] នហេតុធម៌កើតឡើងហើយ ជាបច្ច័យនៃនហេតុធម៌ដែលកើតឡើងហើយ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ។
[១១៨] នហេតុធម៌កើតឡើងហើយ ជាបច្ច័យនៃនហេតុធម៌ ដែលកើតឡើងហើយ ដោយឧបនិស្សយប្បច្ច័យ។ នហេតុធម៌មិនទាន់កើតឡើងហើយ ជាបច្ច័យនៃនហេតុធម៌ ដែលកើតឡើងហើយ
ID: 637832218211750740
ទៅកាន់ទំព័រ៖