ព្រះត្រៃបិដក ភាគ ១០៧
ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនិស្សយប្បច្ច័យ មានវារៈ១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងអត្ថិប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
[១២៦] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ២។
[១២៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ។
[១២៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។
[១២៩] នហេតុធម៌ជាអតីត ជាបច្ច័យនៃនហេតុធម៌ជាបច្ចុប្បន្ន ដោយអារម្មណប្បច្ច័យ។ នហេតុធម៌ជាអនាគត ជាបច្ច័យនៃនហេតុធម៌ជាបច្ចុប្បន្ន ដោយអារម្មណប្បច្ច័យ។ នហេតុធម៌ជាបច្ចុប្បន្ន ជាបច្ច័យនៃនហេតុធម៌ជាបច្ចុប្បន្ន ដោយអារម្មណប្បច្ច័យ។
[១៣០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនិស្សយប្បច្ច័យ មានវារៈ១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១
ID: 637832218891113014
ទៅកាន់ទំព័រ៖