ក្នុងអត្ថិប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
[១៣១] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣។
[១៣២] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ព្រោះអារម្មណប្បច្ច័យ។
[១៣៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។
ចប់ អតីតត្តិកហេតុទុកៈ។
អតីតារម្មណត្តិកហេតុទុកៈ
[១៣៤] ហេតុធម៌មានអារម្មណ៍ជាអតីត អាស្រ័យនូវហេតុធម៌មានអារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌មានអារម្មណ៍ជាអនាគត អាស្រ័យនូវហេតុធម៌មានអារម្មណ៍ជាអនាគត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌មានអារម្មណ៍ជាបច្ចុប្បន្ន អាស្រ័យនូវហេតុធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[១៣៦] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។