ព្រះត្រៃបិដក ភាគ ១០៧

សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [១៣៧] ហេតុ​ធម៌​មាន​អារម្មណ៍​ជា​អតីត ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​អារម្មណ៍​ជា​អតីត ដោយហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​អារម្មណ៍​ជា​អនាគត ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​អារម្មណ៍​ជា​អនាគត ដោយហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ដោយហេតុ​ប្ប​ច្ច័​យ។
 [១៣៨] ហេតុ​ធម៌​មាន​អារម្មណ៍​ជា​អតីត ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​អារម្មណ៍​ជា​អតីត ដោយ​អារម្មណ​ប្ប​ច្ច័​យ ហេតុ​ធម៌ មាន​អារម្មណ៍​ជា​អតីត ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​អារម្មណ៍​ជា​អនាគត ដោយ​អារម្មណ​ប្ប​ច្ច័​យ ហេតុ​ធម៌​មាន​អារម្មណ៍​ជា​អតីត ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​អារម្មណ៍​ជា​អនាគត ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​អារម្មណ៍​ជា​អនាគត ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ ហេតុ​ធម៌ មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637832219524950881
ទៅកាន់ទំព័រ៖