ព្រះត្រៃបិដក ភាគ ១០៧
[១៤៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[១៤៦] នហេតុធម៌ មានអារម្មណ៍ជាអតីត ជាបច្ច័យនៃនហេតុធម៌ មានអារម្មណ៍ជាអតីត ដោយអារម្មណប្បច្ច័យ មានវារៈ៣។ នហេតុធម៌ មានអារម្មណ៍ជាអនាគត ជាបច្ច័យនៃនហេតុធម៌មានអារម្មណ៍ជាអនាគត ដោយអារម្មណប្បច្ច័យ មានវារៈ៣។ នហេតុធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ជាបច្ច័យនៃនហេតុធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[១៤៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[១៤៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[១៤៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ព្រោះអារម្មណប្បច្ច័យ។
ID: 637832220204908680
ទៅកាន់ទំព័រ៖