ព្រះត្រៃបិដក ភាគ ១០៧
[១០] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[១១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[១២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (បរិត្តត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
[១៣] នហេតុធម៌ មានអារម្មណ៍តូចឆ្មារ អាស្រ័យនូវនហេតុធម៌ មានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ នហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវនហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌មានអារម្មណ៍តូចឆ្មារ អាស្រ័យនូវនហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌ មានអារម្មណ៍តូចឆ្មារផង នហេតុធម៌មានអារម្មណ៍ដល់នូវសភាពធំផង អាស្រ័យនូវនហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ នហេតុធម៌ មានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវនហេតុធម៌ មានអារម្មណ៍ប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌មានអារម្មណ៍តូចឆ្មារ អាស្រ័យនូវនហេតុធម៌ មានអារម្មណ៍ប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832208571922891
ទៅកាន់ទំព័រ៖