ព្រះត្រៃបិដក ភាគ ១០៧
[១៥០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (អតីតារម្មណត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ អតីតារម្មណត្តិកហេតុទុកៈ។
អជ្ឈត្តត្តិកហេតុទុកៈ
[១៥១] ហេតុធម៌ខាងក្នុង អាស្រ័យនូវហេតុធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ខាងក្រៅ អាស្រ័យនូវហេតុធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៥២] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[១៥៣] ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[១៥៤] ហេតុធម៌ខាងក្នុង ជាបច្ច័យនៃហេតុធម៌ខាងក្នុង ដោយហេតុប្បច្ច័យ។ ហេតុធម៌ខាងក្រៅ ជាបច្ច័យនៃហេតុធម៌ខាងក្រៅ ដោយហេតុប្បច្ច័យ។
ID: 637832220558756934
ទៅកាន់ទំព័រ៖