ព្រះត្រៃបិដក ភាគ ១០៧

 [១៥៥] ហេតុ​ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ ហេតុ​ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ខាងក្រៅ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ខាងក្រៅ ដោយ​អារម្មណ​ប្ប​ច្ច័​យ ហេតុ​ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១៥៦] ហេតុ​ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ខាងក្នុង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ខាងក្រៅ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [១៥៧] ហេតុ​ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ខាងក្នុង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ខាងក្រៅ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១៥៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637832220858625205
ទៅកាន់ទំព័រ៖