ព្រះត្រៃបិដក ភាគ ១០៧

 [១៥៩] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤។
 [១៦០] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៦១] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (អជ្ឈត្ត​ត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិ​សា្ដ​រយ៉ា​ងនោះ​ចុះ។
 [១៦២] នហេតុ​ធម៌​ខាងក្នុង អា​ស្រ័យ​នូវ​នហេតុ​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នហេតុ​ធម៌​ខាងក្រៅ អា​ស្រ័យ​នូវ​នហេតុ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
 [១៦៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [១៦៥] នហេតុ​ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​នហេតុ​ធម៌​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ នហេតុ​ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ខាងក្រៅ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នហេតុ​ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​នហេតុ​ធម៌​ខាងក្រៅ ដោយ​អារម្មណ​ប្ប​ច្ច័​យ នហេតុ​ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​នហេតុ​ធម៌​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637832221209385163
ទៅកាន់ទំព័រ៖